ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់

 


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់


​ខេត្តតាកែវ៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តទៅនៅវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, អភិបាល និងអភិបាលរង ក្រុង-ស្រុក, ប្រធានមន្ទីរ-សាខាជំនាញជុំវិញខេត្ត ព្រមទាំងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងកុះករ។

​ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូអមដំណើរ ព្រមទាំងពុទ្ធបរិស័ទ បានរួមគ្នាប្រកបដោយទឹកមុខសប្បាយរីករាយក្នុងការវេរភត្តាហារ រាប់បាត្រ និងប្រគល់បច្ច័យ ព្រមទាំងគ្រឿងឧបភោគបរិភោគជូនចំពោះព្រះសង្ឃ ដែលកំពុងគង់ចាំវស្សាអស់ត្រីមាស ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

​នាឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងពរជ័យសិរីសួស្តីពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជូនដល់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់។ ឯកឧត្តមបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលបានឃើញបងប្អូនប្រជាពលរដ្ឋមកចូលរួមកាន់បិណ្ឌយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខញញឹមញញែម ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ។

​ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ ដើម្បីសុវត្ថិភាពខ្លួនឯង គ្រួសារ និងអ្នកដទៃ។ បន្ថែមពីនេះ ឯកឧត្តមក៏បានរំលឹកឱ្យអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមវត្តអារាម និងរមណីយដ្ឋាននានាឱ្យបានល្អប្រសើរបំផុត។

​ពិធីកាន់បិណ្ឌនេះមិនត្រឹមតែជាការថែរក្សា និងលើកស្ទួយប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសក្នុងការរឹតចំណងសាមគ្គីភាព និងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តចំពោះជីវភាពជំនឿសាសនារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន





















No comments:

Post a Comment

Pages