តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមពិធី សំណេះសំណាស សួរសុខទុក្ខ និងទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមពិធី សំណេះសំណាស សួរសុខទុក្ខ និងទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា



 តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមពិធី សំណេះសំណាស សួរសុខទុក្ខ និងទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា


ឧត្ដរមានជ័យ ៖ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី រៀម សរ ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានអញ្ជើញចូលរួមពិធី សំណេះសំណាស សួរសុខទុក្ខ និងទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំងបី និងអង្គភាពស៊ីម៉ាក់ ដែលកំពុងឈរជើងបំពេញភារកិច្ចក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។


ក្នុងឱកាសនោះ  ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ ។


ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តទទួលបានអំណោយដូចជា៖

-អង្ករ ១តោន

-ភេសជ្ជៈ ១០កេស

-ទឹកសុទ្ធ ៩០កេស

-អន្សម ២០០នំ

-មី ២៥កេស

-ទឹកដោះគោ ៣០កេស

-ជ្រូក ១ក្បាល ៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey




































No comments:

Post a Comment

Pages