លោកជំទាវ សេង សុមេត្តា អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយកម្រងសេវាសាធារណៈ និងការពិគ្រោះយោបល់លើបែបបទ និងនីតិវិធីនៃការផ្ដល់សេវា” របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកជំទាវ សេង សុមេត្តា អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយកម្រងសេវាសាធារណៈ និងការពិគ្រោះយោបល់លើបែបបទ និងនីតិវិធីនៃការផ្ដល់សេវា” របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

 


លោកជំទាវ សេង សុមេត្តា អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយកម្រងសេវាសាធារណៈ និងការពិគ្រោះយោបល់លើបែបបទ និងនីតិវិធីនៃការផ្ដល់សេវា” របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


​រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយកម្រងសេវាសាធារណៈ និងការពិគ្រោះយោបល់លើបែបបទ និងនីតិវិធី នៃការផ្ដល់សេវារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។

​ការរៀបចំសិក្ខាសាលានេះឡើង គឺមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយនូវកម្រងសេវាសាធារណៈ និងផ្តល់ព័ត៌មានយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ព្រមទាំងភាគីពាក់ព័ន្ធអំពីប្រភេទសេវានានាដែលក្រសួងផ្តល់ជូន។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពី៖
​លក្ខខណ្ឌ និងឯកសារតម្រូវ សម្រាប់សំណើនីមួយៗ
​រយៈពេលនៃការផ្តល់សេវា និង កម្រៃសេវា ដែលត្រូវកំណត់តាមផ្លូវច្បាប់
​ទីកន្លែងទទួលសេវា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព

​ការខិតខំប្រឹងប្រែងនេះ គឺដើម្បធានាថា អ្នកប្រើប្រាស់សេវាសាធារណៈទាំងអស់ទទួលបានព័ត៌មានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានភាពងាយស្រួលក្នុងការស្នើសុំសេវាផ្សេងៗ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកបដោយទំនុកចិត្ត និងតម្លាភាពខ្ពស់។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន










No comments:

Post a Comment

Pages