ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តលឹមពូលស្យារាម - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តលឹមពូលស្យារាម

 


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តលឹមពូលស្យារាម


​ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុងដូនកែវ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលបានរៀបចំឡើងនៅវត្តលឹមពូលស្យារាម ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

​នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូ បានរៀបចំប្រកបដោយទឹកមុខជ្រះថ្លា នូវចង្ហាន់ បច្ច័យ និងបច្ច័យបរិការផ្សេងៗ វេរប្រកេនជូនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាលទាំងប្រាំប្រាំពីរ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

​ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង ក៏បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តតាកែវ ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:

Post a Comment

Pages