ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន សរុបជាង ១,៦០០នាក់ នៅខេត្តតាកែវ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន សរុបជាង ១,៦០០នាក់ នៅខេត្តតាកែវ

 


ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន សរុបជាង ១,៦០០នាក់ នៅខេត្តតាកែវ


​តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន មកពីស្រុកទ្រាំង និងក្រុងដូនកែវ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាក្រុងដូនកែវ ខេត្តតាកែវ។

​ពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។ តាមរបាយការណ៍បានឲ្យដឹងថា ពិធីសំណេះសំណាលនាឱកាសនេះ មានវត្តមាននិវត្តន៍ជន និងអតីតយុទ្ធជនចូលរួមសរុបចំនួន ១,៦១៩នាក់ ក្នុងនោះមកពីស្រុកទ្រាំងចំនួន ៦៩៨នាក់ (នារីចំនួន ៦៩នាក់) និងមកពីក្រុងដូនកែវចំនួន ៩២១នាក់។

​ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូននិវត្តន៍ជន និងអតីតយុទ្ធជនទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន។

​ឯកឧត្តមបណ្ឌិតបានបន្ត និងគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចងចាំជានិច្ចនូវគុណបំណាច់ វីរភាព និងការលះបង់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ និងបទពិសោធន៍ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ស្វែងរកសន្តិភាព និងការចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់សម្រួល និងផ្តល់សេវាសាធារណៈជូនបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ឲ្យបានកាន់តែល្អប្រសើរ ព្រមទាំងជួយសម្រួលដល់ការទទួលបានរបបគោលនយោបាយ និងសេវាថែទាំសុខភាពផ្សេងៗតាមការកំណត់របស់រាជរដ្ឋាភិបាល។

​ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី និងប្រតិភូអមដំណើរ ក៏បានជូនពរ និងឧបត្ថម្ភនូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់និវត្តន៍ជន និងអតីតយុទ្ធជនទាំង ១,៦១៩នាក់ ដែលបានចូលរួមក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:

Post a Comment

Pages