រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ» - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»



 រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»


​ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងស្ទង់កម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅបរិវេណសាលាខេត្តព្រៃវែង។

​ពិធីនេះត្រូវបានដឹកនាំដោយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងតំណាងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនកុះករ។

​ក្នុងបរិយាកាសដ៏សែនក្រៀមក្រំ និងក្តុកក្តួល រដ្ឋបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវកតញ្ញូតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ធំធេង និងស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្ម ដើម្បីបុព្វហេតុនាំមកនូវឯករាជ្យជាតិ បូរណភាពទឹកដី សន្តិភាព និងការបង្រួបបង្រួមជាតិខ្មែរ។

​ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃខេត្តព្រៃវែង បានរួមគ្នាបូងសួងសូម ព្រះវិញ្ញាណក្ខន្ធរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ស្ដេចយាងទៅកាន់ព្រះបរមសុខក្សេមក្សាន្ត ក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន


























































No comments:

Post a Comment

Pages