មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បើកវគ្គសិក្ខាសាលាស្តីពី «ការអនុវត្តម៉ោងមុខវិជ្ជាអប់រំសុខភាព» - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បើកវគ្គសិក្ខាសាលាស្តីពី «ការអនុវត្តម៉ោងមុខវិជ្ជាអប់រំសុខភាព»

 


មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បើកវគ្គសិក្ខាសាលាស្តីពី «ការអនុវត្តម៉ោងមុខវិជ្ជាអប់រំសុខភាព»


​[ខេត្តតាកែវ]៖ នាព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោក ញឹម យុទ្ធា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ តំណាង លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គសិក្ខាសាលាស្តីពី ការអនុវត្តម៉ោងមុខវិជ្ជាអប់រំសុខភាព» នៅសាលប្រជុំធំមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។

​ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុក ព្រមទាំងលោកនាយក លោកស្រីនាយិកាអនុវិទ្យាល័យទូទាំងខេត្ត សរុបចំនួន ៨៦ នាក់។

​គោលបំណងចម្បងនៃវគ្គសិក្ខាសាលា៖
១. ពង្រឹងការបង្រៀនមុខវិជ្ជាអប់រំសុខភាព៖ តម្រង់ទិស និងបង្កើនសមត្ថភាពគ្រប់គ្រង ការរៀបចំផែនការបង្រៀនឱ្យចំទិសដៅ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

២. លើកកម្ពស់សុខភាព និងអនាម័យសិក្សា៖ បញ្ជ្រាបចំណេះដឹងអំពីសុខភាព សុខភាពសិក្ខាកាម អនាម័យខ្លួនប្រាណ សុខភាពផ្លូវចិត្ត និងការការពារជំងឺឆ្លងផ្សេងៗដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា។

៣. បង្កើនកិច្ចសហការ៖ ពង្រឹងទំនាក់ទំនង និងការសម្របសម្រួលរវាងការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុក និងគណៈគ្រប់គ្រងសាលារៀន ក្នុងការតាមដាន វាយតម្លៃ និងជម្រុញការអនុវត្តម៉ោងសិក្សាអប់រំសុខភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

​នៅក្នុងឱកាសនោះ លោក ញឹម យុទ្ធា បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់លោក លោកស្រី ដែលជាតំណាងការិយាល័យអប់រំ និងនាយក-នាយិកាអនុវិទ្យាល័យទាំងអស់ ឱ្យយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ការបកស្រាយរបស់វាគ្មិន និងផ្លាស់ប្តូរពិសោធន៍គ្នាទៅវិញទៅមក ដើម្បីនាំយកចំណេះដឹង និងវិធីសាស្ត្រថ្មីៗទាំងនេះ ទៅអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន

















No comments:

Post a Comment

Pages