សេចក្តីជូនដំណឹង
ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
របស់រដ្ឋបាលឃុំរាធរ
ស្រុកព្រះស្ដេច ៖ រដ្ឋបាលឃុំរាធរ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងឃុំរាធរ ឱ្យបានជ្រាបថា៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី០៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
១. ពេលវេលានិងទីតាំងធ្វើការ
ពេលព្រឹក៖ ម៉ោង ៧:០០ នាទី - ១១:៣០ នាទី
ពេលរសៀល៖ ម៉ោង ២:០០ នាទី - ៥:៣០ នាទី
ទីតាំង៖ ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) នឹងផ្លាស់ប្តូរទីតាំងចុះប្រចាំការទៅតាមភូមិ/មណ្ឌលនីមួយៗ (សូមពិនិត្យមើលតារាងប្រតិទិនដែលបានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងនេះ)។
២. សសមាសភាពប្រជាពលរដ្ឋដែលត្រូវអញ្ជើញមកទទួលសេវា
អ្នកត្រូវចុះឈ្មោះបោះឆ្នោតថ្មី៖
ប្រជាពលរដ្ឋដែលមិនទាន់ធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។
ប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចូលមកក្នុងឃុំរាធរ។
យុវជន/យុវនារី ដែលនឹងគ្រប់អាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោត ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧ (កើតមុន ឬត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០០៩)។
អ្នកត្រូវកែតម្រូវទិន្នន័យជីវប្រវត្តិ៖
អ្នកបោះឆ្នោតដែលបានពិនិត្យឃើញថា ឈ្មោះ ឬទិន្នន័យពាក់ព័ន្ធរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតមានកំហុសឆ្គង មិនត្រូវគ្នាជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព។
អ្នកត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ)៖
អ្នកបោះឆ្នោតដែលបានចុះឈ្មោះក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយពុំធ្លាប់បានធ្វើបច្ចុប្បន្នភាព (ក.ច.ប) រូបថត ឬស្នាមម្រាមដៃក្នុងបញ្ជីបោះឆ្នោតនាពេលកន្លងមក។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន







No comments:
Post a Comment