សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី (វត្តវាំងចាស់) ខេត្តកំពង់ស្ពឺ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី (វត្តវាំងចាស់) ខេត្តកំពង់ស្ពឺ



 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី (វត្តវាំងចាស់) ខេត្តកំពង់ស្ពឺ


​ខេត្តកំពង់ស្ពឺ៖ រសៀលថ្ងៃសៅរ៍ ទី១០ តុលា ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងសម្តែងធម៌បុណ្យភ្ជុំបិណ្ឌ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

​ពិធីដ៏មានអត្ថន័យនេះ រៀបចំឡើងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាដែលបានចែកឋានទៅ ក៏ដូចជាការរំលឹកគុណ និងឧទ្ទិសកុសលជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់ ដែលបានពលី និងបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាននាពេលកន្លងមក ពិសេសបុព្វបុរសគ្រប់ៗជំនាន់ដែលបានខិតខំថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានផ្ញើសារជូនពរ និងអនុមោទនាបុណ្យកុសលជូនដល់បងប្អូន ប្រជាពលរដ្ឋ លោកតា លោកយាយ អ៊ំពូមីងទាំងអស់នៅទូទាំងប្រទេស សូមឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សិរីសួស្តី សុខភាពល្អរឹងមាំ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន






















































No comments:

Post a Comment

Pages