ឯកឧត្តម ជា សុផារ៉ា អញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រនៅការិយាល័យចុះឈ្មោះបោះឆ្នោតសាលាសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ
ក្រុងសួង, ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦
ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោត និងបានអញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ព្រមទាំងបំពេញទម្រង់បែបបទធ្វើជីវមាត្រ ដោយផ្ទាល់ នៅការិយាល័យចុះឈ្មោះបោះឆ្នោតសាលាសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ការអញ្ជើញចុះពិនិត្យ និងបំពេញកិច្ចការងារបោះឆ្នោតនេះ គឺដើម្បីចូលរួមគាំទ្រ និងអនុវត្តតាមនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
នាឱកាសនោះ ឯកឧត្តម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ដែលទើបគ្រប់អាយុ១៨ឆ្នាំ ឬអ្នកដែលពុំទាន់បានចុះឈ្មោះបោះឆ្នោត ព្រមទាំងអ្នកដែលមានការប្រែ្លងទីលំនៅ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងស្នើសុំចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់/ឃុំរៀងៗខ្លួន ដើម្បីធានាបាននូវសិទ្ធិ និងភាពស្របច្បាប់ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬក្រុមប្រឹក្សាឃុំ/សង្កាត់ នៅពេលខាងមុខ។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន

















No comments:
Post a Comment