លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន
អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល
ខេត្តកណ្តាល៖ នាសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅក្នុងបរិវេណសាលាស្រុកកណ្តាលស្ទឹង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងអាជ្ញាធរដែនដីជុំវិញស្រុក ក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្តបានផ្តល់អនុសាសន៍ និងការណែនាំដល់អភិបាលស្រុកដែលទើបទទួលមុខតំណែងថ្មី ឱ្យបន្តយកចិត្តទុកដាក់លើកកម្ពស់ប្រសិទ្ធភាពការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងមានតម្លាភាព។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន






































No comments:
Post a Comment