រដ្ឋបាលខេត្តតាកែវ ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួល អង្ករចំនួន ៥០០គីឡុក្រាម មីជាតិចំនួន ៣០កេស ទឹកបរិសុទ្ធចំនួន ២០កេស ទឹកផ្លែឈើចំនួន ២០កេស ត្រីខចំនួន ១០យួរ ទឹកសុីអុីវចំនួន ២០យួរ ទឹកត្រីចំនួន ២០យួរ ប្រេងឆាចំនួន ៥លីត្រ សៀងផ្អែមចំនួន៥លីត្រ នំជាលចំនួន ១,១០០នំ នំចាំងចំនួន ១២០គីឡូក្រាម និងថវិកាចំនួន ២,០០០,០០០ រៀល (២លានរៀលគត់) ពីរដ្ឋបាលស្រុកព្រៃកប្បាស ដែលបានចូលរួមឧបត្ថម្ភជូនដល់រដ្ឋបាលខេត្ត ដើម្បីយកទៅផ្ដល់ជូន និងលើកទឹកចិត្ត ដល់កងកម្លាំងជួរមុខនៃវីរ:កងទ័ពការពារព្រំដែន កម្ពុជា ថៃ។
ទឹកចិត្តដ៏សប្បុរសនេះពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុស្នេហាជាតិ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមជូនពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ និងសូមបានសមប្រកបតែពុទ្ធពរ បួនប្រការគឺ អយុ វណ្ណៈសុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ប្រភព.រដ្ឋបាលខេត្តតាកែវ







No comments:
Post a Comment