ព្រះសង្ឃទាំង១០ស្រុក ក្នុងខេត្តតាកែវ បានឧបត្ថម្ភនំអន្សម គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់រដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់កងកម្លាំងជួរមុខការពារព្រំដែន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ព្រះសង្ឃទាំង១០ស្រុក ក្នុងខេត្តតាកែវ បានឧបត្ថម្ភនំអន្សម គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់រដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់កងកម្លាំងជួរមុខការពារព្រំដែន

 


ព្រះសង្ឃទាំង១០ស្រុក ក្នុងខេត្តតាកែវ បានឧបត្ថម្ភនំអន្សម គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់រដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់កងកម្លាំងជួរមុខការពារព្រំដែន


​ខេត្តតាកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលនំអន្សម គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយសប្បុរសធម៌ពីតំណាងព្រះសង្ឃមកពីទាំង ១០ស្រុក ទូទាំងខេត្តតាកែវ។

​អំណោយឧបត្ថម្ភទាំងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រគល់ជូនរដ្ឋបាលខេត្តតាកែវ ដើម្បីនាំយកទៅផ្ដល់ជូន និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខនៃវីរបុរសកងទ័ពការពារព្រំដែន កម្ពុជា-ថៃ ដែលកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការការពារទឹកដី។

​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលបានលះបង់ទ្រព្យធន និងបច្ច័យ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ។

ទឹកចិត្ត និងស្មារតីសប្បុរសធម៌នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី «វប្បធម៌នៃការចែករំលែក» ភាពរួបរួមគ្នាយ៉ាងរឹងមាំរវាងពុទ្ធចក្រ និងអាណាចក្រ និងជាការរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុស្នេហាជាតិ ដើម្បីពង្រឹងខឿនការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស និងស្ថិតស្ថេរចិរំកាល៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:

Post a Comment

Pages