ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះឈ្មោះបោះឆ្នោត និងចុះពិនិត្យសំណេះសំណាលជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្របៅ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះឈ្មោះបោះឆ្នោត និងចុះពិនិត្យសំណេះសំណាលជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្របៅ

 


ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញចុះឈ្មោះបោះឆ្នោត និងចុះពិនិត្យសំណេះសំណាលជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្របៅ


​ខេត្តព្រៃវែង៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ និងស្រុកកញ្ជ្រៀច បានអញ្ជើញចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតឃុំក្របៅ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋស្របតាមច្បាប់។

​បន្ទាប់ពីបានបំពេញនីតិវិធីចុះឈ្មោះបោះឆ្នោតរួចរាល់ ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានឆ្លៀតឱកាសអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងនគរបាលនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្របៅ។

​ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើ និងណែនាំដល់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន
































No comments:

Post a Comment

Pages