ព្រះមហាក្សត្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានរដ្ឋមន្ត្រីការបរទេសក្រូអាស៊ី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ព្រះមហាក្សត្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានរដ្ឋមន្ត្រីការបរទេសក្រូអាស៊ី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង

 


ព្រះមហាក្សត្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចបរមនាថ  នរោត្តម សីហមុនី ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានរដ្ឋមន្ត្រីការបរទេសក្រូអាស៊ី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង


​រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង។

នៅក្នុងជំនួបដ៏ខ្ពង់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋក្រូអាស៊ី ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។

​ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណាព្រះមហាក្សត្រថ្លៃវិសេស ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានការចូលក្រាបថ្វាយបង្គំគាល់នាឱកាសនេះ។
អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន









No comments:

Post a Comment

Pages