លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងគ្រឿងញៀន រវាងកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងគ្រឿងញៀន រវាងកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ

 


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងគ្រឿងញៀន រវាងកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ


​ទីក្រុងហូជីមិញ៖ កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងគ្រឿងញៀនប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ និងស្នងការនគរបាលនៃខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមជាច្រើនរូបទៀត។

​​តាមរយៈកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំនេះ ភាគីទាំងពីររំពឹងទុកនូវលទ្ធផលសំខាន់ៗដូចខាងក្រោម៖

​ពង្រឹងការផ្លាស់ប្តូរព័ត៌មានច្បាស់លាស់ និងទាន់ពេលវេលា៖ បង្កើនប្រសិទ្ធភាពនៃការផ្លាស់ប្តូរព័ត៌មានសម្ងាត់រវាងកងកម្លាំងនគរបាលព្រំដែននៃប្រទេសទាំងពីរ ដើម្បីបង្កើនលទ្ធភាពបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឱ្យបានទាន់ពេលវេលា។

​បង្កើនប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសគ្រឿងញៀន៖ រួមគ្នាកម្ទេចបណ្តាញជួញដូរ និងរត់ពន្ធគ្រឿងញៀនឆ្លងដែន ដោយបង្កើនប្រតិបត្តិការស្រាវជ្រាវ បង្ក្រាប និងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។

​បង្កើនកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន៖ លើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

​ពង្រឹងសមត្ថភាព និងបទពិសោធន៍ការងារ៖ បន្តផ្លាស់ប្តូរបទពិសោធន៍ បណ្តុះបណ្តាលធនធានមនុស្ស និងកសាងទំនុកចិត្តរវាងកងកម្លាំងនគរបាលកម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

​កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល យោគយល់គ្នា និងទទួលបានផ្លែផ្កាជាផ្លូវការ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន














No comments:

Post a Comment

Pages