ស្រី វ៉ិត សុភាព អាយុ ៥២ឆ្នាំជាម្ដាយវីរៈកងទ័ពជួរមុខមានជំងឺភ្នែកធ្ងន់ធ្ងរទទួលបានការព្យាបាលដោយជោគជ័យ
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ និងសម្ដេចធិបតី ជុំវិញការយកចិត្តទុកដាក់ចំពោះប្រជាជនមានជីវភាពខ្វះខាតមានជំងឺនិងមានប័ណ្ណក្រីក្រ ប៉ុន្តែគ្មានសោហ៊ុយធ្វើដំណើរនិងហូបចុក ក្រុមការងារមនុស្សធម៌សម្ដេចតេជោ~ធិបតី រួមនិងរដ្ឋបាលខេត្តកណ្ដាល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ចែកជូនដល់អ៊ំស្រី វ៉ិត សុភាព អាយុ ៥២ឆ្នាំ រស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលអ៊ំស្រីទាំងមានជំងឺភ្នែកធ្ងន់ធ្ងរត្រូវវះកាត់ព្យាបាល។
ក្រោយព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ អ៊ំស្រីបានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត។





No comments:
Post a Comment