រដ្ឋបាលស្រុកអង្គរបុរី រៀបចំពិធីដាំកូនឈើ ១០,០០០ ដើម ក្រោមអធិបតីភាព ឯកឧត្តម ទួន ស៊ីផាន់ តំណាង ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលស្រុកអង្គរបុរី រៀបចំពិធីដាំកូនឈើ ១០,០០០ ដើម ក្រោមអធិបតីភាព ឯកឧត្តម ទួន ស៊ីផាន់ តំណាង ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត

 


រដ្ឋបាលស្រុកអង្គរបុរី រៀបចំពិធីដាំកូនឈើ ១០,០០០ ដើម ក្រោមអធិបតីភាព ឯកឧត្តម ទួន ស៊ីផាន់ តំណាង ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត


តាកែវ ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកអង្គរបុរី បានរៀបចំពិធីដាំកូនឈើចំនួន ១០,០០០ ដើម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខា ធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃស ណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តតាកែវ ។

ដែលអំណោយកូនឈើចំនួន ១០,០០០ ដើមនេះ គឺជាអំណោយផលដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ដែលបានផ្តល់ជូនរដ្ឋបាលស្រុកអង្គរបុរី ដើម្បីចូលរួមចំណែក ក្នុងការបង្កើនគម្របព្រៃឈើ លើកកម្ពស់សភ័ណភាព និងកាត់បន្ថយកម្ដៅក្នុងបរិស្ថានមូលដ្ឋាន ។

ក្នុងឱកាសនោះ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបុរី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះ ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍ និងបរិស្ថានក្នុងស្រុកអង្គរបុរី៕














No comments:

Post a Comment

Pages