ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញកាត់ស្រោមលទ្ធផលការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ នៅស្រុកបាទី
ស្រុកបាទី៖ នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ស្រោមលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។
សម្រាប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ នៅទូទាំងខេត្តតាកែវ
បេក្ខជនចុះឈ្មោះចំនួន ៩ ៥៦៣ នាក់ ស្រី ៥ ៣១៩ នាក់
បេក្ខជនមកប្រឡងចំនួន ៩ ៥១៣ នាក់ ស្រី ៥ ៣០២ នាក់
បេក្ខជនប្រឡងជាប់សរុបចំនួន ៨ ០៣៣ នាក់ ស្រី ៤ ៧៣៥ នាក់
និទ្ទេស A ចំនួន ៧៦ នាក់ ស្រី ៤០ នាក់
និទ្ទេស B ចំនួន ៤៧៩ នាក់ ស្រី ២៩៦ នាក់
និទ្ទេស C ចំនួន ១ ៤៣៤ នាក់ ស្រី ៩៤៣ នាក់
និទ្ទេស D ចំនួន ២ ៨៨៤ នាក់ ស្រី ១ ៧៨៥ នាក់
និទ្ទេស E ចំនួន ៣ ១៦០ នាក់ ស្រី ១ ៦៧១ នាក់៕រដ្ឋបាលខេត្ដតាកែវ






















No comments:
Post a Comment