លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានចាត់លោកស្រីវរសេនីយ៍ទោ គង់ សិរីរ័ត្ន ស្នងការរង អញ្ជើញចូលរួមកិច្ចប្រជុំ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប្រចាំខែសីហា ឆ្នាំ២០២៦ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានចាត់លោកស្រីវរសេនីយ៍ទោ គង់ សិរីរ័ត្ន ស្នងការរង អញ្ជើញចូលរួមកិច្ចប្រជុំ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប្រចាំខែសីហា ឆ្នាំ២០២៦

 


លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានចាត់លោកស្រីវរសេនីយ៍ទោ គង់ សិរីរ័ត្ន ស្នងការរង អញ្ជើញចូលរួមកិច្ចប្រជុំ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ប្រចាំខែសីហា ឆ្នាំ២០២៦


ឧត្ដរមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ បានចាត់លោកស្រីវរសេនីយ៍ទោ គង់ សិរីរ័ត្ន ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ អញ្ជើញចូលរួម កិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសំរោងរាជា សាលាខេត្ត។


កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ បូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារបន្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey
















No comments:

Post a Comment

Pages