តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញជួបសម្តែងការគួរសមរវាងក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម ឧត្តម សេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញជួបសម្តែងការគួរសមរវាងក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម ឧត្តម សេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

 


តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ អញ្ជើញជួបសម្តែងការគួរសមរវាងក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម ឧត្តម សេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍


ឧត្ដរមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ឡុង សុគន្ធ ស្នងការរង ផែនការងារអន្ដោប្រវេសន៍ តំណាងលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ ចូលរួមជាមួយ ឯកឧត្តម ហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជួបសម្តែងការគួរសមរវាងក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម ឧត្តម សេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងឯកឧត្តម  ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញ រួមពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ ប្រធានមន្ទីរការងារ និងអភិបាលរងក្រុង/ស្រុកទាំង ០៥ នៅសាលប្រជុំ សាលាខេត្ត។


ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមអភិបាលរង បានទទួលស្វាគមន៍ និងលើកឡើងពីសភាពការណ៍ជនបរទេស ក្រោយ និងមុនសង្គ្រាមព្រំដែនរវាងកម្ពុជា-សៀម ព្រមទាំងលើកទឹកចិត្ត និងជំរុញការគាំទ្រក្នុងការងារធ្វើអធិការកិច្ច ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។


ក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយករង បានលើកឡើងអំពី គោលការ វិធានការ ច្បាប់អន្តោប្រវេសន៍ ក៏ដូចជាច្បាប់ការងារ ជូនអង្គពិធីសម្រាប់អនុវត្តឲ្យបានជោគជ័យ ដើម្បីគ្រប់គ្រងឲ្យបានច្បាស់លាស់នូវចំនួនជនបរទេស សម្រាប់ជម្រុញ  និងបង្កើនថវិកាជាតិ ពិសេសធានាបាននូវ សន្តិសុខជាតិ មាតុភូមិរបស់យើង៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey


















No comments:

Post a Comment

Pages