លោក ឈឿន ប៊ុនឆន អញ្ជើញចូលរួមជាសហអធិបតីក្នុងវេទិកាសាធារណៈជួបជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង
ខេត្តព្រៃវែង÷ ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឿន ប៊ុនឆន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានអញ្ជើញសហជាអធិបតីក្នុងពិធីវេទិកាសាធារណៈ និងសំណេះសំណាលជួបជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋរដ្ឋក្នុងភូមិព្រៃខ្លា ឃុំព្រៃ កណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុកពាមរក៍ លោកប្រធាន-អនុប្រធានក្រុមការងារចុះជួយភូមិទាំង៧ លោក-លោកស្រីប្រធានការិយាល័យជុំវិញស្រុក លោកប្រធានក្រុមប្រឹក្សាឃុំ លោកលោកស្រីសមាជិកក្រុមប្រឹក្សាឃុំ លោកប្រធានមណ្ឌលសុខភាពឃុំ និងលោកនាយកសាលាទាំងប្រាំ៨ ទូទាំងឃុំព្រៃកណ្ដៀងផងដែរ។ អត្ថបទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង











No comments:
Post a Comment