ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អមដំណើរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ១២៨០នាក់ ក្នុងស្រុកបាទី
តាកែវ៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្នុងពិធីជួបសំណេះសំណា លជាំមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១២៨០ នាក់ នៅក្នុងស្រុកបាទី ដែលបានរៀបចំឡើងនៅបរិវេណសាលា ស្រុក ខេត្តតាកែវ ។
ការអញ្ជើញចូលរួមរបស់ ឯកឧត្តម វ៉ី សំណាង រួមជាមួយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក្នុងឱកាសនេះ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ចំពោះគុណ បំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការរំដោះ ថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ ។
ក្នុងពិធីសំណេះសំណាលនោះ ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តគិតគូរជានិច្ចដល់សុខទុក្ខ ជីវភាព និងសុខុមាលភាពរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ការសាងសង់អគារអតីតយុទ្ធជន និងការជួយទំនុកបម្រុងគ្រប់បែប យ៉ាង ។
ទន្ទឹមនឹងនេះ ក្នុងនាមជាអាជ្ញាធរដែនដី ឯកឧត្តមអភិបាលខេត្ត ក៏បានទទួលអនុសាសន៍ណែនាំ ក្នុងការជម្រុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕រដ្ឋបាលខេត្ដតាកែវ






































No comments:
Post a Comment