រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយពិគ្រោះយោបល់លើការងារផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុមការងារថ្នាក់ខេត្តគាំទ្រការផ្តល់សេវាក្រុង ស្រុក ឃុំ សង្កាត់ អភិបាលរងក្រុង ស្រុក ទទួលបន្ទុកកិច្ចការងារច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ សរុបចំនួន ៣៦១ រូបផងដែរ។រដ្ឋបាលខេត្ដព្រៃវែង











































No comments:
Post a Comment