លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានចាត់តំណាង អញ្ជើញដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត គោរពវិញ្ញាណក្ខន្ធ និងដង្ហែសពលោកព្រឹន្ទបាលទោ ឡែន ផានុត មន្ត្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ដែលបានទទួលមរណភាពដោយសារជំងឺ
ឧត្ដរមានជ័យ ៖ នារសៀលថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន លោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានចាត់លោកវរសេនីយ៍ឯក ឯម សុគន្ធ នាយការិយាល័យបុគ្គលិក ដឹកនាំសហការី អញ្ជើញចូលរួមពិធីបុណ្យសព លោកព្រឹន្ទបាលទោ ឡែន ផានុត ឋានៈ មន្ត្រី នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ដែលបានទទួលមរណភាព កាលថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០២:៤០នាទីយប់ ដោយជំងឺទឹកនោមផ្អែមក្រពះពោះវៀន និងបានគោរពវិញ្ញាណក្ខន្ធនៅ ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានប្រគល់ថវិកាចូលរួមបុណ្យសពមានដូចខាងក្រោម:
១- លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ថវិកាចំនួន ១,០០០,០០០៛( មួយលានរៀលគត់) ។
២-ថវិការរបស់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១,០៥០,០០០៛ ( មួយលានប្រាំម៉ឺនរៀលគត់) ។
៣-អង្គភាពវរសេនាតូចការពារព្រំគោកលេខ៩០៥ ចំនួន ១,៧៨០,០០០៛ (មួយលានចិតសិបប្រាំបីម៉ឺនរៀលគត់) និងអង្គរ២ការ៉ុង មី១កេស ទឹកត្រី ១យួរ ទឹកសូីវ ១យួរ ទឹកសុទ្ធ ៥យួរ ជូនក្រុមគ្រួសារនៃសព។
ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមសម្តែង នូវសមានចិត្តដ៏ក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកព្រឹន្ទបាលទោ ឡែន ផានុត សូមចាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ
Telegram_: https://t.me/policeoddarmeanchey




























No comments:
Post a Comment