ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

 


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក អគ្គស្នងការ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។


ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាបានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍រួម រវាងក្រសួងទាំងពីរ ព្រមទាំងពិនិត្យលើសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នាពេលកន្លងមក ជាពិសេសការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែន ការផ្លាស់ប្តូរព័ត៌មានសន្តិសុខ និងការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់។ អនុគណៈកម្មការ និងក្រុមការងារជំនាញបានរាយការណ៍អំពីភាពជឿនលឿននៃការរៀបចំទីតាំង កាលវិភាគ សេនារីយ៉ូនៃពិធី និងការងារបដិសណ្ឋារកិច្ច ដើម្បីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសន្តិសុខសាធារណៈចិន ឱ្យស្របតាមកម្រិតពិធីការផ្លូវការ។ ការបន្តជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនឆ្លងដែន។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរដល់ក្រុមការងាររៀបចំ និងបានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួន៖ ណែនាំឱ្យគ្រប់អនុគណៈកម្មការ និងផ្នែកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធានាឱ្យបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមខ្ពស់បំផុតក្នុងអំឡុងពេលប្រព្រឹត្តទៅនៃកិច្ចប្រជុំ។ ពិនិត្យរាល់ឯកសារផ្លូវការ សេចក្តីថ្លែងការណ៍ និងរបាយការណ៍រួមឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ឆ្លុះបញ្ចាំងពីលទ្ធផលពិតប្រាកដនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ រៀបចំកិច្ចប្រជុំផ្លូវការខាងមុខឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និង ចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។អត្ថបទការិយាល័យព័ត៌មាន លោក ឃិន ជុន











No comments:

Post a Comment

Pages