ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់លើការងារផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
កិច្ចប្រជុំផ្សព្វផ្សាយនោះ ធ្វើឡើងក្នុងគោលបំណងពិគ្រោះពិភាក្សាលើបញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់ការផ្ដល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងប្រសិទ្ធផលខ្ពស់។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងក្រុង ស្រុក ក្រុមការងារថ្នាក់ខេត្តគាំទ្រការផ្ដល់សេវាក្រុង ស្រុកឃុំសង្កាត់ ប្រធានមន្ទីរ ពាក់ព័ន្ធ ដែលមានសេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ប្រធាន អនុប្រធាន អង្គភាពច្រកចេញចូលតែមួយខេត្ត នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ និងមន្រ្តីចំណុះរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ សរុបចំនួន ១០៣រូប។
អត្ថបទរដ្ឋបាលខេត្តព្រៃវែង
ឲ





































No comments:
Post a Comment