សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅខេត្តព្រៃវែង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅខេត្តព្រៃវែង

 


សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅខេត្តព្រៃវែង


​ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែតុលា។

​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ រួមមាន៖
​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង,
ឯកឧត្តម ស ថេត ជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង,
​ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង,
​ ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង  ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធាន និងជាសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តព្រៃវែង។

​របៀបវារៈចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមនាពេលកន្លងមក ព្រមទាំងកំណត់ទិសដៅការងារជាក់ស្តែងសម្រាប់អនុវត្តបន្ត ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារនយោបាយ សភានយោបាយ និងត្រៀមលក្ខណៈសម្បត្តិនានាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ខាងមុខ ឱ្យទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន





















































No comments:

Post a Comment

Pages