លោក នេត សារ៉ាត់ អភិបាលរងស្រុកព្រះស្តេច អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពគណៈកម្មាការកាតព្វកិច្ចយោធា ក្រុង ស្រុក ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្តព្រៃវែង
(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោក នេត សារ៉ាត់ អភិបាលរងនៃគណៈអភិបាលស្រុកព្រះស្តេច តំណាង លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពគណៈកម្មាការកាតព្វកិច្ចយោធា ក្រុង ស្រុក ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។
កិច្ចប្រជុំនេះត្រូវ បានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត តំណាងអាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធយ៉ាងច្រើនកុះករ។
របៀបវារៈចម្បងនៃកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសមាសភាព និងតួនាទីភារកិច្ចរបស់គណៈកម្មាការកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារកាតព្វកិច្ចយោធាស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ឱ្យកាន់តែមានភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន























No comments:
Post a Comment