លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ហូយ ប៉ូហ៊ី នាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈ ដែលមានបញ្ហាសុខភាព និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពកំពង់ក្តី
សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់លោកវរសេនីយ៍ឯក តាំង លីហេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងបាននាំយកនូវថវិកាឧបត្ថម្ភមួយចំនួនប្រគល់ ជូនលោកអនុសេនីយ៍ឯក ហូយ ប៉ូហ៊ី នាយរងផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ដែលមានបញ្ហាសុខភាព និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពកំពង់ក្តី។
ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក តាំង លីហេង អធិការនគរបាលស្រុកជីក្រែង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងជូនពរឲ្យលោកអនុសេនីយ៍ឯក ហូយ ប៉ូហ៊ី ឆាប់បានជាសះស្បើយឡើងវិញ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប





No comments:
Post a Comment