រដ្ឋបាលស្រុកកំចាយមារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះព្រះចៅអធិការ និងគណៈកម្មការអាចារ្យវត្តទូទាំងស្រុក ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់កងទ័ពការពារព្រំដែន និងការងារមនុស្សធម៌
ស្រុកកំចាយមារ, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖
រដ្ឋបាលស្រុកកំចាយមារ សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងគណៈកម្មការអាចារ្យវត្តទាំងអស់ ស្ថិតក្នុងឃុំស្មោងខាងជើង ឃុំស្មោងខាងត្បូង ឃុំក្រញូង ឃុំត្របែក និងឃុំក្របៅ ដែលបានស្តែងចេញនូវទឹកចិត្តសប្បុរសធម៌ និងស្មារតីវប្បធម៌នៃការចែករំលែក តាមរយៈការចូលរួមឧបត្ថម្ភថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ។
ការឧបត្ថម្ភដ៏ថ្លៃថ្លានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ៖
១. គាំទ្រដល់វីរកងទ័ព និងវីរនគរបាល៖ ដែលកំពុងឈរជើងបំពេញភារកិច្ចយ៉ាងសកម្ម និងស្មោះស្ម័គ្រក្នុងការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
២. គាំទ្រសកម្មភាពមនុស្សធម៌៖ ជួយដល់កាកបាទក្រហមស្រុកកំចាយមារ ដើម្បីនាំយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះក្នុងមូលដ្ឋាន។
បញ្ជីវត្តអារាមដែលបានចូលរួមឧបត្ថម្ភ៖
ឃុំស្មោងខាងជើង និងឃុំស្មោងខាងត្បូង៖
វត្តត្រពាំងស្គន
វត្តតាមុិញ
វត្តកែវធំ
វត្តគំនំ
វត្តឧត្តមព្រៃធំ
វត្តព្រៃភ្លង
វត្តទួលរវៀង
វត្តសេរីមង្គល
ឃុំក្រញូង ឃុំត្របែក និងឃុំក្របៅ៖
វត្តជោរ៌
វត្តកំចាយមារ
វត្តក្របៅថ្មី
វត្តក្របៅចាស់
វត្តច្រេស
វត្តត្រពាំងប្រិយ៍
វត្តទួលដូង
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ រដ្ឋបាលស្រុកកំចាយមារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត និងសប្បុរសជនទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន










No comments:
Post a Comment