លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ ព្រះករុណា ព្រះបរមរតនកោដ្ឋ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ ព្រះករុណា ព្រះបរមរតនកោដ្ឋ

 


លោក យ៉ាវ សានិន អភិបាលស្រុកព្រះស្ដេច អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ  ព្រះករុណា ព្រះបរមរតនកោដ្ឋ


​ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) នៃការសោយព្រះទិវង្គតរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ"។

​ព្រះរាជពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារិកនៅបរិវេណសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតំណាងរដ្ឋបាលក្រុង-ស្រុកទូទាំងខេត្ត។

​ក្នុងឱកាសដ៏ក្រៀមក្រំ និងប្រកបដោយកតញ្ញូកតវេទិតាធម៌នេះ លោកអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូល បានសម្តែងនូវក្តីរំលឹកនឹកគុណ និងការចងចាំយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណ និងព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្ដមប្រកបដោយព្រះបញ្ញាញាណរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពលពេញមួយព្រះជន្មាយុ ដើម្បីបុព្វហេតុទាមទារឯករាជ្យជាតិ បូរណភាពទឹកដី ភាពរីកចម្រើន និងការរួបរួមសាមគ្គីភាពជាតិខ្មែរ។

​អង្គពិធីទាំងមូលក៏បានរួមគ្នាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះមហាវីរក្សត្រ សូមព្រះវិញ្ញាណក្ខន្ធរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ទ្រង់បានយាងទៅសោយសុខក្នុ​ងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន


























No comments:

Post a Comment

Pages