លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់ស្នងការដ្ឋាននគរខេត្ត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់ស្នងការដ្ឋាននគរខេត្ត

 


លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់ស្នងការដ្ឋាននគរខេត្ត


ឧត្តរមានជ័យ ៖ ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

លោកឧត្តមសេនីយ៍ទោ ខូវ លី  ស្នងកា នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់ស្នងការដ្ឋាននគរខេត្ត ។


ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ស្នងការ បានអនុញ្ញាតអោយ លោកវរសេនីយ៍ទោ សន សាវ៉ុង នាយការិយាល័យសរុបផែនការ (ស្ដីទី) អានរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែតុលា ឆ្នាំ២០២៦ ជូនអង្គពិធី 


ក្នុងឱកាសនេះផងដែល លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ កម្លាំងគរបាលតាមបណ្ដាក្រុង/ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ/សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ជាពិសេសកម្លាំងជំនាញផែនការងារអត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ កម្លាំងជំនាញផ្នែកអត្ដសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បន្ដធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេស ពង្រឹងការទប់ស្កាត់ online Scams តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល រួមទាំងការប្រមូលផ្តំជនអន្តោប្រវេសន៍ អោយខានតែបាន និងមុឺងមាត់បំផុត ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោង/២៤ម៉ោង ធ្វើការចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋអោយដល់តាមខ្នងផ្ទះ ត្រវតែលុបបំបាត់អោយបាននូវអំពើហិង្សាក្នុងគ្រួសារ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បន្តស្រាវជ្រាវបង្ការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឲ្យភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពពិតប្រាកដ៕

 

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល ក្រុង/ស្រុកទាំង៥ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ប៉ុស្ដិ៍ និងមន្រ្ដីជំនាញពាក់ព័ន្ធ។


ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់សូមឱ្យមានសុភាពល្អ ជួបតែសំណាងល្អ ជោគជ័យគ្រប់ភារៈកិច្ច មានកត្តាសាមគ្គីភាពគ្នាក្នុងអង្គភាព និងទទួលបាននូវពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង៕


រូបភាព និងអត្ថបទ: ការិយាល័យផ្សព្វផ្សាយអប់រំ

Telegram_: https://t.me/policeoddarmeanchey






































No comments:

Post a Comment

Pages