ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះបន្តបោះបង្គោលតម្រុយផ្លូវនៃគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រស្រុកទ្រាំង - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះបន្តបោះបង្គោលតម្រុយផ្លូវនៃគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រស្រុកទ្រាំង



 ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះបន្តបោះបង្គោលតម្រុយផ្លូវនៃគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រស្រុកទ្រាំង


​តាកែវ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យ និងដឹកនាំការងារបន្តបោះបង្គោលតម្រុយផ្លូវ សម្រាប់គម្រោងប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណនតេជោ» ដោយផ្ទាល់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

​នៅក្នុងបេសកកម្មចុះអនុវត្តការងារផ្ទាល់នៅនឹងកន្លែងនេះ ក្រុមការងារបច្ចេកទេស ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានបន្តបោះបង្គោលតម្រុយផ្លូវបន្ថែមចំនួន ៣០ បង្គោល និងបានធ្វើការកែសម្រួលបង្គោលចំនួន ៥ បង្គោល ឡើងវិញ។

ការងារនេះធ្វើឡើងដើម្បីធានាឱ្យបាននូវភាពច្បាស់លាស់ ត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារបច្ចេកទេស ព្រមទាំងដើម្បីឱ្យដំណើរការនៃការរៀបចំអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់បំផុត។

​គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកប្រវត្តិសាស្ត្រដ៏សំខាន់ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ច-សង្គម និងការដឹកជញ្ជូននៅកម្ពុជា នាពេលអនាគត៕

អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:

Post a Comment

Pages