លោក យ៉ាវ សានិន ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះស្តេច នាំយកអំណោយមនុស្សធម៌ និងថវិកា ឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកស្រុក និងអ្នកជំងឺ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

លោក យ៉ាវ សានិន ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះស្តេច នាំយកអំណោយមនុស្សធម៌ និងថវិកា ឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកស្រុក និងអ្នកជំងឺ

 


លោក យ៉ាវ សានិន ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះស្តេច នាំយកអំណោយមនុស្សធម៌ និងថវិកា ឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកស្រុក និងអ្នកជំងឺ


​ស្រុកព្រះស្តេច៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះស្តេច រួមដំណើរដោយសហការី បានចុះនាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ទៅផ្តល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាល។

​អំណោយដែលបាននាំយកទៅឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកស្រុកនាឱកាសនោះ រួមមាន៖
​អង្ករ ចំនួន ៣០០ គីឡូក្រាម
​មី ចំនួន ១០ កេស
​ទឹកត្រី ចំនួន ៥ យួរ
​ទឹកស៊ីអ៊ីវ ចំនួន ៥ យួរ
​កន្ទេល ចំនួន ១០
​ភួយ ចំនួន ១០
​ខ្នើយ ចំនួន ១០

​ជាមួយគ្នានោះដែរ លោកអភិបាលស្រុក និងប្រតិភូអមដំណើរ ក៏បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងអគារផ្នែកសង្គ្រោះបន្ទាន់ ចំនួន ៣០ នាក់ និងក្រុមគ្រូពេទ្យប្រចាំការ ចំនួន ១០ នាក់។ ក្នុងជំនួបសម្តែងការសួរសុខទុក្ខនេះ លោកអភិបាលស្រុកបាននាំយកថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន ១០,០០០ រៀល ជូនដល់អ្នកជំងឺ និងគ្រូពេទ្យក្នុងម្នាក់ៗផងដែរ។

​សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរដែនដី និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្នុងការជួយគាំទ្រដល់ផ្នែកសុខាភិបាល និងចូលរួមសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្នុងគ្រាលំបាក៕

អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



































No comments:

Post a Comment

Pages