រដ្ឋបាលស្រុកបាទី នាំយកសម្ភារៈ និងថវិកា ប្រគល់ជូនរដ្ឋបាលខេត្តតាកែវ ដើម្បីគាំទ្រវីរកងទ័ពជួរមុខការពារព្រំដែនកម្ពុជា-ថៃ
តាកែវ ៖ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលអំណោយ និងថវិកាឧបត្ថម្ភពីរដ្ឋបាលស្រុកបាទី ដើម្បីរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែនកម្ពុជា-ថៃ។
អំណោយដែលបានប្រគល់ជូននាឱកាសនោះ រួមមាន៖
អង្ករ៖ ១០ បាវ
មី៖ ២០ កេស
ទឹកសុទ្ធ៖ ២០ កេស
ទឹកផ្លែឈើ៖ ២០ កេស
ទឹកត្រី៖ ២០ យួរ
ទឹកស៊ីអ៊ីវ៖ ២០ យួរ
ថវិកា៖ ចំនួន ២,០០០,០០០ រៀល (ពីរលានរៀលគត់) ។
សកម្មភាពនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរកងទ័ពជួរមុខ ព្រមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យភាព និងបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕ប្រភព.រដ្ឋបាលខេត្តតាកែវ





No comments:
Post a Comment