ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា អញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា អញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ»

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា អញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ»


​រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធា អគ្គបញ្ជាការដ្ឋាន បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។

​ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក និងដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ដើម្បីសម្តែងនូវការចងចាំ និងដឹងគុណូបការគុណដ៏ធំធេងឥតឧបមា ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មមាយុ ដើម្បីបុព្វហេតុជាតិមាតុភូមិ ឯករាជ្យជាតិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន












No comments:

Post a Comment

Pages