រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំគណៈកម្មការ ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្នាក់ខេត្ត ឆ្នាំ២០២៦ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំគណៈកម្មការ ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្នាក់ខេត្ត ឆ្នាំ២០២៦

 


រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំគណៈកម្មការ ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្នាក់ខេត្ត ឆ្នាំ២០២៦


​តាកែវ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំពិធីប្រណាំងទូកនៅខេត្តតាកែវ ប្រចាំឆ្នាំ២០២៦។

​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វី សំណាង អភិបាលខេត្ត បានណែនាំ និងផ្តាំផ្ញើដល់គណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ ត្រូវ៖
​សហការ និងទទួលខុសត្រូវខ្ពស់៖ បង្កើនស្មារតីទទួលខុសត្រូវ និងកិច្ចសហការជិតស្និទ្ធរវាងគ្រប់អនុគណៈកម្មការទាំងអស់ ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូនឱ្យបានល្អប្រសើរ និងតាមផែនការកំណត់។

​ពង្រឹងសន្តិសុខ និងសុវត្ថិភាព៖ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ របៀបរៀបរយសាធារណៈ សណ្តាប់ធ្នាប់ចរាចរណ៍ និងសុវត្ថិភាពជូនដល់កីឡាករប្រណាំងទូក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិដែលអញ្ជើញមកកម្សាន្ត។

​រៀបចំសោភ័ណភាព និងបរិស្ថាន៖ ត្រូវយកចិត្តទុកដាក់លើការលម្អភ្លើងពណ៌ ការថែរក្សាអនាម័យ បរិស្ថាន និងការរៀបចំស្តង់ពិព័រណ៍ ឆាកតន្ត្រី និងការបណ្តែតប្រទីប ឱ្យមានភាពទាក់ទាញ ស្អាតបាត និងមានសោភ័ណភាពខ្ពស់។

​សម្រួលដល់កីឡាករ និងសាធារណជន៖ ត្រូវរៀបចំទីតាំងស្នាក់នៅ អាហារូបត្ថម្ភ និងការថែទាំសុខភាពជូនដល់កីឡាករឱ្យបានល្អ និងរៀបចំកន្លែងទស្សនាជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានរបៀបរៀបរយ។

​ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយនេះ គឺដើម្បីធានាឱ្យដំណើរការប្រារព្ធពិធីប្រណាំងទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្នាក់ខេត្តតាកែវ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិ ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ មានសុវត្ថិភាព និងបង្កើតបានជាបរិយាកាសសប្បាយរីករាយជូនដល់សាធារណជនទូទាំងខេត្ត៕

អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន



















No comments:

Post a Comment

Pages