រដ្ឋបាលខេត្តតាកែវ រៀបចំវេទិកាផ្សាព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី៣ អាណត្តិទី៤ នៅស្រុកអង្គរបូរី
ស្រុកអង្គរបូរី៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នេះ សាលាស្រុកអង្គរបូរី ខេត្តតាកែវ បានរៀបចំ «វេទិកាផ្សាព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី៣ អាណត្តិទី៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និង លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកនាយករងរដ្ឋបាលសាលាខេត្ត, មន្ត្រីរាជការរដ្ឋបាលសាលាខេត្ត, លោកអភិបាលនៃគណៈអភិបាលស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព និងសាខាជំនាញជុំវិញខេត្ត, មេឃុំ ស្មៀនឃុំ, តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ព្រុំ គន្ធិ អភិបាលរងខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា វេទិកាផ្សាព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាយន្តការប្រជាធិបតេយ្យយ៉ាងសំខាន់ក្នុងការបើកឱកាសឱ្យប្រជាពលរដ្ឋបានជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពជំនាញ។ វេទិកានេះបង្កើតឡើងក្នុងគោលបំណង៖
១. ផ្សព្វផ្សាយនូវសមិទ្ធផល លទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍៖ ជម្រាបជូនប្រជាពលរដ្ឋអំពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត-ស្រុក រួមទាំងផែនការវិនិយោគផ្សេងៗក្នុងមូលដ្ឋាន។
២. ស្តាប់ និងទទួលយកកង្វល់ សំណូមពរ៖ បើកទូលាយឱ្យប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈម សំណូមពរ ក៏ដូចជាតម្រូវការជាក់ស្តែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
៣. ដោះស្រាយបញ្ហាដោយតម្លាភាព៖ ឆ្លើយតប និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋភ្លាមៗនៅនឹងកន្លែងចំពោះករណីដែលអាចធ្វើទៅបាន និងប្រគល់ភារកិច្ចជូនមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធយកទៅសិក្សា រៀបចំផែនការដោះស្រាយចំពោះករណីធំៗ ដើម្បីធានាបាននូវការអភិវឌ្ឍមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។
គណៈអធិបតីក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម និងបានលើកឡើងនូវមតិយោបល់ស្ថាបនា ព្រមទាំងបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន

No comments:
Post a Comment