រដ្ឋបាលខេត្តព្រៃវែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

រដ្ឋបាលខេត្តព្រៃវែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦

 


រដ្ឋបាលខេត្តព្រៃវែង រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦


​ព្រៃវែង៖ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង វគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ឆ្នាំ២០២៦។

​ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរផែនការរាជធានី-ខេត្តចំនួន ១២, អភិបាលនៃគណៈអភិបាលក្រុង-ស្រុកទាំង ១៣, មេឃុំ ចៅសង្កាត់ ក៏ដូចជាអ្នកពាក់ព័ន្ធសរុបចំនួន ១១០រូប។

​ថ្លែងនៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំអធិបតីបានគូសបញ្ជាក់អំពីសារៈសំខាន់មិនអាចខ្វះបាននៃទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ដែលជាឧបករណ៍ និងជាប្រភពព័ត៌មានយ៉ាងសំខាន់សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ ការកំណត់គោលនយោបាយ និងការបែងចែកធនធានឱ្យចំគោលដៅ ប្រកបដោយសមធម៌ និងប្រសិទ្ធភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

​ជាមួយគ្នានេះ ឯកឧត្តមអធិបតីក៏បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដូចខាងក្រោម៖
១. យកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់៖ ក្រេបជញ្ជក់ចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ពីគ្រូឧទ្ទេស ដើម្បីយកទៅអនុវត្តការងារប្រមូលទិន្នន័យឱ្យមានប្រសិទ្ធភាពខ្ពស់។

២. ធានាភាពត្រឹមត្រូវ និងសុក្រឹតភាព៖ ការចុះប្រមូលទិន្នន័យត្រូវធ្វើឡើងដោយផ្អែកលើទិដ្ឋភាពជាក់ស្តែង តម្លាភាព និងភាពត្រឹមត្រូវ ដើម្បីឱ្យទិន្នន័យដែលទទួលបានមានតម្លៃ និងឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៅមូលដ្ឋាន។

៣. ពង្រឹងកិច្ចសហការ៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាឱ្យដំណើរការប្រមូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលតាមផែនការគ្រោងទុក។

​សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់អំពីនីតិវិធី បច្ចេកទេស និងការប្រើប្រាស់ឧបករណ៍ប្រមូលទិន្នន័យ ឱ្យស្របតាមស្តង់ដារកំណត់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងទៅអនាគត។អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន











































No comments:

Post a Comment

Pages