ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសន្សំកុសល
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីបុណ្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលក្រោមឱវាទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករមកពីជិតឆ្ងាយ។
ក្នុងឱកាសប្រកបដោយពិធីបុណ្យកុសលនេះ ឯកឧត្ដម និងលោកជំទាវ ព្រមទាំងប្រតិភូរួមដំណើរ បានប្រគេនទ័យទាន បច្ច័យ និងភត្តាហារចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន មានមាតាបិតា ជីដូនជីតា និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។
ការចូលរួមពិធីបុណ្យកាន់បិណ្ឌនេះ មិនត្រឹមតែជាការចូលរួមទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងទំនាក់ទំនងជិតស្និទ្ធរវាងកងកម្លាំងនគរបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិឱ្យបានគង់វង្សតទៅ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន













































No comments:
Post a Comment