ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១៣ និងនាំយកបច្ច័យជាង ២២លានរៀល ប្រគេនវត្តរោងដំរី - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១៣ និងនាំយកបច្ច័យជាង ២២លានរៀល ប្រគេនវត្តរោងដំរី

 


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១៣ និងនាំយកបច្ច័យជាង ២២លានរៀល ប្រគេនវត្តរោងដំរី


​ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ពុទ្ធសាសនិកខ្មែរ នៅវត្តរោងដំរី ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។


​ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានរៀបចំប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រើនដល់ព្រះសង្ឃ និងបានវេរប្រគេនភត្តាហារ ព្រមទាំងរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ញាតិកាទាំងប្រាំពីរសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ជាមួយគ្នានោះដែរ ក៏បានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ វីរកងទ័ព និងបុព្វបុរសខ្មែរ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងជីវិត ក្នុងការការពារបូរណភាពទឹកដី និងសន្តិភាពជូនមាតុភូមិ។


​ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះដែរ ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បាននាំយកនូវថវិការួមគ្នាចំនួន ២២.០២០.០០០ រៀល (ម្ភៃពីរលាន ពីរម៉ឺនរៀល) ប្រគេនដល់ព្រះសង្ឃគង់ចាំវស្សានៅវត្តរោងដំរី សម្រាប់ចូលរួមកសាងសមិទ្ធផលនានាក្នុងអារាម ដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនតទៅមុខបន្ថែមទៀត៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន
















































No comments:

Post a Comment

Pages