ឯកឧត្តម ហុី ធួក អភិបាលរងខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី «ជជែកដេញដោលយុវជនថ្នាក់ខេត្ត» វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៦ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម ហុី ធួក អភិបាលរងខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី «ជជែកដេញដោលយុវជនថ្នាក់ខេត្ត» វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៦

 


ឯកឧត្តម ហុី ធួក អភិបាលរងខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធី «ជជែកដេញដោលយុវជនថ្នាក់ខេត្ត» វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០២៦


​ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ពិធី «ជជែកដេញដោលយុវជនថ្នាក់ខេត្ត» វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត។

​កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ដើម្បីសម្រាំង និងជ្រើសរើសបេក្ខជន/ក្រុមជ័យលាភីលេខ១ ដែលមានសមត្ថភាព និងទេពកោសល្យឆ្នើមប្រចាំខេត្តព្រៃវែង ធ្វើជាតំណាងខេត្ត ទៅចូលរួមប្រកួតប្រជែងក្នុង «កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៧» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។

​មានប្រសាសន៍សំណេះសំណាល និងបើកកម្មវិធីនាឱកាសនោះ ឯកឧត្តម ហុី ធួក អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ជូនដល់អង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង។

​ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ «ការរៀបចំកម្មវិធីជជែកដេញដោលយុវជននេះ មិនត្រឹមតែជាការប្រកួតប្រជែងយកជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏មានសារសំខាន់ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពយុវជនលើផ្នែកសិល្បៈនៃការនិយាយជាសាធារណៈ ការស្រាវជ្រាវ ការវិភាគ និងការគិតបែបស៊ីជម្រៅ។ លើសពីនេះ វានឹងជួយលើកកម្ពស់ភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯងរបស់យុវជន ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត»។

​ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យខិតខំបញ្ចេញនូវសមត្ថភាព ចំណេះដឹង និងបច្ចេកទេសដេញដោលឱ្យអស់ពីលទ្ធភាព ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងស្មារតីកីឡា ហើយសម្រាប់បេក្ខជនជ័យលាភីដែលត្រូវតំណាងឱ្យខេត្ត ត្រូវបន្តខិតខំដុសខាត់សមត្ថភាព និងស្រាវជ្រាវបន្ថែមទៀត ដើម្បីត្រៀមខ្លួនដណ្តើមជោគជ័យជូនខេត្តព្រៃវែង នៅក្នុងការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២៧ ខាងមុខនេះ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន


























No comments:

Post a Comment

Pages