ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ជូនដល់កីឡាករទូក "ង" កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងទូក "ង" ខេត្តព្រៃវែង ឆ្នាំ២០២៦ នៅតារាងបាល់ទះខេត្តព្រៃវែង។ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ជូនដល់កីឡាករទូក "ង" កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងទូក "ង" ខេត្តព្រៃវែង ឆ្នាំ២០២៦ នៅតារាងបាល់ទះខេត្តព្រៃវែង។

រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦

អំណោយឧបត្ថម្ភទាំងនោះរួមមាន៖
*សម្រាប់ទូកខ្នាតវែងចំនួន ២១ទូក ក្នុងមួយទូកទទួលបាន:
-ថវិកាចំនួន ៥០០.០០០រៀល
-អង្ករ ២០០គីឡូក្រាម
-ទឹកសុទ្ធ ១០កេស
-ភេសជ្ជៈ ០៩កេស
-មី  ១០កេសតូច
-ត្រីខ ១០យួរ
-ទឹកត្រី ០២យួរ
-ទឹកស៊ីអុីវ ០២យួរ
-ពងទា ១៥០គ្រាប់
-អាវ និងមួក ម្នាក់១កំប្លេរ។

*សម្រាប់ទូកខ្នាតអន្តរជាតិចំនួន ៥៩ទូក ក្នុងមួយទូកទទួលបាន:
-ថវិកាចំនួន ២៥០.០០០រៀល
-អង្ករ ១០០គីឡូក្រាម
-ទឹកសុទ្ធ ៥កេស
-ភេសជ្ជៈ ០៥កេស
-មី ០៥កេសតូច
-ត្រីខ ០៥យួរ
-ទឹកត្រី ០១យួរ
-ទឹកស៊ីអុីវ ០១យួរ
-ពងទា ៩០គ្រាប់
-អាវ និងមួក ម្នាក់១កំប្លេរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមសំណូមពរដល់កីឡាករ ចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីរបស់ជាតិយើង ព្រមទាំងសូមថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានសហការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការយកចិត្តទុកដាក់លើការរៀបចំប្រណាំងទូក ង ខេត្តព្រៃវែង នាពេលនេះ។

ប្រភព.រដ្ឋបាលខេត្តព្រៃវែង

No comments:

Post a Comment

Pages