ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃបេសកកម្មរក្សាសន្តិភាព UN ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃបេសកកម្មរក្សាសន្តិភាព UN ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

 


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃបេសកកម្មរក្សាសន្តិភាព UN ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


​ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា។

​ពិធីដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតំណាងអង្គការសហប្រជាជាតិជាច្រើនរូប។

​ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការរំលឹកនូវមោទនភាពជាតិ រយៈពេល ២០ឆ្នាំ នៃភាពជាដៃគូសន្តិភាពជាមួយសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីប្រវត្តិសាស្ត្រដែលបង្ហាញពីឆន្ទៈ និងការលះបង់យ៉ាងមុតមាំរបស់កម្ពុជា ពីប្រទេសដែលធ្លាប់ទទួលបានកងកម្លាំងរក្សាសន្តិភាព ប្រែក្លាយជាប្រទេសដែលចាត់បញ្ជូនកងកម្លាំងដ៏ក្លាហានទៅជួយថែរក្សាសន្តិភាពនៅលើឆាកអន្តរជាតិយ៉ាងសកម្ម។

​ក្នុងឱកាសនោះផងដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពនៃការហ្វឹកហ្វឺនកងកម្លាំងកម្ពុជាឱ្យកាន់តែមានស្តង់ដារខ្ពស់បន្ថែមទៀត៕




























No comments:

Post a Comment

Pages