ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធជុំវិញមាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូកនាពេលខាងមុខ
តាកែវ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងាររៀបចំវេទិកាអុំទូក សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅជុំវិញតំបន់មាត់បឹងតាកែវ។
សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងដើម្បីជម្រុញល្បឿននៃការកែលម្អសោភ័ណភាព បរិស្ថាន សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅតំបន់មាត់បឹង ឱ្យកាន់តែមានភាពស្រស់ស្អាត និងមានរបៀបរៀបរយខ្ពស់។
ការរៀបចំនេះ គឺជាការត្រៀមលក្ខណៈសម្បត្តិយ៉ាងយកចិត្តទុកដាក់ សម្រាប់ព្រឹត្តិការណ៍ «ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» ក្នុងខេត្តតាកែវ នាពេលខាងមុខ ដើម្បីបង្កបរិយាកាសរីករាយ និងទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តក្នុងខេត្តយ៉ាងច្រើនកុះករ៕
ប្រភព.រដ្ឋបាលខេត្តតាកែវ



















No comments:
Post a Comment