ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំគណៈប្រតិភូក្រសួងរៀបចំដែនដី ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំគណៈប្រតិភូក្រសួងរៀបចំដែនដី ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ

 


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំគណៈប្រតិភូក្រសួងរៀបចំដែនដី ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ


​រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំខាល ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួង អញ្ជើញអុជធូប និងដាក់កម្រងផ្កាថ្វាយព្រះរាជសក្ការៈគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប ស្ថិតនៅខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ។

​ស្ថិតក្នុងបរិយាកាសប្រកបដោយក្តីក្តុកក្តួល រំជួលចិត្ត និងក្តីស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានសម្តែងនូវកតញ្ញូតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណ និងព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មាយុ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងការទាមទារឯករាជ្យជូនជាតិ ការពារបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងសម័យសង្គមរាស្ត្រនិយម។

​ក្នុងឱកាសនេះដែរ គណៈប្រតិភូទាំងមូលបានតាំងចិត្តយ៉ាងមុតមាំក្នុងការដើរតាមព្រះរាជមគ្គានៃ «ការបង្រួបបង្រួមជាតិ និងស្មារតីសាមគ្គីភាព» ដោយប្តេជ្ញាខិតខំបំពេញភារកិច្ចជូនជាតិ និងប្រជាជន លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍។

​ទន្ទឹមនឹងនេះ គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងព្រះបារមីនៃព្រះមហាវីរក្សត្រខ្មែរគ្រប់ព្រះអង្គ សូមព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» បានយាងទៅបដិសន្ធិក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន








No comments:

Post a Comment

Pages