ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ វេចនំអន្សមដើម្បីយកទៅលើកទឹកចិត្តដល់កងកម្លាំងការពារព្រំដែន កម្ពុជា-ថៃ
ខេត្តតាកែវ៖ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមសកម្មភាពដ៏មានអត្ថន័យ គឺការវេចនំអន្សម នៅបរិវេណសាលាខេត្តតាកែវ។
សកម្មភាពវប្បធម៌ និងការបង្ហាញពីសាមគ្គីភាពនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីយកនំអន្សមដែលបានវេចរួច ទៅផ្ដល់ជូន និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខនៃវីរជនកងទ័ពការពារព្រំដែន កម្ពុជា-ថៃ ដែលកំពុងបំពេញបេសកកម្មការពារទឹកដីយ៉ាងអង់អាចក្លាហាន។
សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងពីទឹកចិត្តស្រឡាញ់រាប់អាន ការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋាន ចំពោះសុខទុក្ខ និងស្មារតីតស៊ូរបស់កងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនផងដែរ៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន




















No comments:
Post a Comment