ឯកឧត្ដម ហ៊ឺ បាវី អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្ដម ហ៊ឺ បាវី អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច

 


ឯកឧត្ដម ហ៊ឺ បាវី អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច


ស្រុកព្រះស្តេច៖ នាថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច ដោយមានការចូលរួមពី ឯកឧត្ដម អន ភារៈ និង ឯកឧត្ដម លាត ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្ដេច។

​កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបចំនួន ១៤៩ នាក់ (ក្នុងនោះមានស្ត្រីចំនួន ៨៧ នាក់)។

​មានប្រសាសន៍ដឹកនាំ និងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ហ៊ឺ បាវី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធាន និងសមាជិក សមាជិកា ក្រុមការងារទាំងអស់ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋនាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្ដម បានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាននូវចំណុចគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖
​ពង្រឹងការងារចុះមូលដ្ឋាន៖ ត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ ដើម្បីក្តាប់បាននូវទុក្ខធុរៈ បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ព្រមទាំងដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

​ពង្រឹងការផ្តល់សេវាសាធារណៈ៖ ត្រូវលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តាមនីតិវិធី តម្លាភាព និងគ្មានការរើសអើង។

​ការរក្សាសន្តិសុខ និងសុវត្ថិភាព៖ ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​ការកសាង និងពង្រឹងគណបក្ស៖ ត្រូវបន្តពង្រឹងរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ថ្នាក់ កសាងសមាជិកបក្ស និងរក្សាបាននូវបូរណភាព និងភាពរឹងមាំរបស់បក្ស ដើម្បីបន្តទទួលបានការទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

​អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដោយបានសម្រេចអនុម័តលើរបាយការណ៍បូកសរុបការងារត្រីមាសទី៣ និងបានដាក់ចេញនូវទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តក្នុងត្រីមាសបន្តបន្ទាប់ ដើម្បីធានាឱ្យការងារអភិវឌ្ឍក្នុងស្រុកព្រះស្តេចកាន់តែមានភាពរីកចម្រើនជាលំដាប់៕អត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន





























No comments:

Post a Comment

Pages