ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួង ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.khinchun.com.kh ​​​​ មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel: 0768598168/0968598168/0888598168 ..........

Breaking

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួង ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា

 


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួង ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា


​(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។

​ក្នុងបរិយាកាសប្រកបដោយក្តីសោកសង្រេង និងអាលោះអាល័យជាពន់ពេក ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ព្រមទាំងប្រតិភូក្រសួងព័ត៌មាន បានចូលរួមសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ខៀវ មុត។

​មរណភាពរបស់ ឯកឧត្តម ខៀវ មុត គឺជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រជ្ញាស្មារតី និងមានគុណបំណាច់យ៉ាងធំធេងក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋ និងការពារសិទ្ធិមនុស្សក្នុងជួរព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។

​ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម នេត្រ ភក្ត្រា និងប្រតិភូក្រសួងព័ត៌មាន ទាំងមូល សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ខៀវ មុត បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕រូបថត ឡុង ដេវីតនិងអត្ថបទការិ.ព័ត៌មាន លោក ឃិន ជុន












No comments:

Post a Comment

Pages